ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករាបង្ក្រាបឃាត់ខ្លួន ក្នុងបទល្មើសជាក់ស្តែងករណីឆក់ខ្សែក ។
ករណីនេះ កម្លាំងនគរបាលខណ្ឌ៧មករា និងកម្លាំងនគរបាលប៉ុស្តិ៍បឹងព្រលិតឃាត់ខ្លួនបាននៅចំណុចមុខផ្ទះលេខ៨AEo ផ្លូវ១២៥ ភូមិ៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទី ។
ជនសង្ស័យទី១-ឈ្មោះអៀង ភារៈ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើចុងភៅ មានទីលំនៅផ្ទះ ជួលមិនចាំលេខ នៅគោកជាន់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ( មានសារធាតុញៀនក្នុងខ្លួន) ។
ជនសង្ស័យទី២ ហេង សាម៉ន ហៅ យៀន ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងក្រឡឹង មានទីលំនៅ ផ្ទះលេខ១២១៣Eo ផ្លូវ១៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (ពិនិត្យទឹកនោមមានសារធាតុញៀន) ។
ជនរងគ្រោះ ឈ្មោះ ឡូវ តិចសុផាន ភេទប្រុស អាយុ ៥៣ឆ្នាំ ខ្មែរ មុខរបរលក់ដូរ មាទីលំផ្ទះលេខ ៨AEo ផ្លូវ១២៥ ភូមិ៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
វត្ថុតាងនិងសម្ភារចាប់យកពីជនសង្ស័យរួមមានៈ ១/ខ្សែកមាស១ខ្សែមាសចំនួន៥ដំឡឹង ជារបស់ជនរងគ្រោះ, ម៉ូតូម៉ាក ស្មាស់ពណ៌ខ្មៅ ស៊េរី២០២១ គ្មានស្លាកលេខ, ម៉ូតូម៉ាក SCOPY ពរណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IR-8476ស៊េរី២០២១ ។
បច្ចុប្បន្ន ជនសង្ស័យទាំ២នាក់បានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់បន្តរតាមនីតិវិធីច្បាប់ ។ ចំណែកខ្សែកមាសទម្ងន់៥ដំឡឹង សមត្ថកិច្ចបានប្រគល់ជូនម្ចាស់វិញ ៕


មតិយោបល់