ព័ត៌មានជាតិ

យុវជនម្នាក់ថ្កើន និងសមត្ថកិច្ចស្រុកគិរីវង់ ជាពិសេសពូកែខាងជេរកងកម្លាំង ត្រូវជាប់អន្ទាក់របស់សមត្ថកិច្ច

តាកែវ: ដោយមានការចង្អុលបង្ហាញ ពីសំណាកលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាកឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ថ្ងៃសុក្រ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០និង១០នាទី លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានឲ្យកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំដិន បានអនុវត្តន៍ដីកាចាប់ខ្លួនលេខ៤៣/០២២១ដបច ចុះថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២១ ដែលចេញដោយលោក ភិន ផល្លេង ចៅក្រមជំនុំជំម្រះ នៃសាលាដំបូងខេត្តតាកែវ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ សឿង សុបាន (ហៅ គង់) ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ពីករណីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ យកទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់