ព័ត៌មានជាតិ

រថយន្តដឹកជ្រូកធុនធំ១គ្រឿង បើកបរសុខៗស្រាប់តែក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងការខូចខាត

កំពង់ចាម: នៅវេលាម៉ោង១២និង០០នាទីត្រង់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តដឹកជ្រូកមួយគ្រឿង ក្រឡាប់ផ្ងារជើង ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦១ ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តប្រភេទធុនធំដឹកជ្រូក១គ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦១ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែវ៉ាក់អឺ សង្ស័យបើកគេចពី រថយន្តឬក៏ម៉ូតូ បានរេចង្កូតជ្រុលធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកពីបានត្រួតពិនិត្យមើលរួចរាល់មក មិនឃើញមានផលប៉ះពាល់ដល់អ្នកដទៃ សមត្ថកិច្ចបានឲ្យ ម្ចាស់រថយន្តបង្កហេតុ ហៅរថយន្តមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង ៕

មតិយោបល់