ព័ត៌មានជាតិ

ប្តីប្រពន្ធ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីចែកចាយ និងប្រើប្រាស់សារធាតុញៀន

តាកែវ: នៅថ្ងៃសៅរ៍ ៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៩និង១០នាទី ដោយបានចង្អុលបង្ហាញរបស់លោកវរ:សេនីយ៍ឯក ឃុត ភិន អធិការនៃអធិការនគរបាលស្រុកទ្រាំង កម្លាំងជំនាញបានដើរល្បាត តាមភូមិសាស្រ្ត ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ត្រូវប្តីប្រពន្ធនឹងគ្នា នៅទួលភូមិទោង ឃុំត្រទ្បាច ស្រុកទ្រាំង ខេត្តតាកែវ ។

ជនសង្ស័យ៖១-ឈ្មោះ ជិម សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់ភូមិជីខ្មា ឃុំជីខ្មា ស្រុកទ្រាំងខេត្តតាកែវ (ជាមុខសញ្ញាចែកចាយសកម្ម) ។ ២-ឈ្មោះ ហ៊ន ម៉ី ម៉ី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិកន្ទួតធំ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ។ (ទាំងពីរនាក់នេះ ត្រូវជាប្តីប្រពន្ធនិងគ្នា) ។

បានដកហូតវត្ថុតាង៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនបានចំនួន០៣ កញ្ចប់តូច និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ។
ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យចាត់ការតាមនីតិវិធី ៕

មតិយោបល់