ភ្នំពេញ: យុវជនម្នាក់ ជិះម៉ូតូឌុបស្រីកំណាន់ចិត្ត ២នាក់ ចេញពីក្លឹប ប្លូឡាញ ផ្លូវ២៧១ ត្រូវជនសង្ស័យមានគ្នាជិត ១០នាក់ ដេញបាញ់ប្លន់ ម៉ូតូ រហូតបានសម្រេច និងគេចខ្លួន យ៉ាងសុវត្ថិភាពបំផុត មុននេះបន្តិច នាវេលាម៉ោង០២:៣០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី០៧ ឧសភា ២០១៦ នេះ ឆ្លងចូលព្រំប្រទល់ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោល។
សាក្សីកន្លែងកើតហេតុ បានឱ្យ Post News ដឹងថា ចោរប្លន់ប្រដាប់អាវុធ មានគ្នាប្រមាណជាជិត ១០នាក់ បានធ្វើសកម្មភាព ដេញបាញ់ប្រហារ ជនរងគ្រោះម្នាក់ ឈ្មោះ ចង សុភារ៉ាក អាយុ ២០ ឆ្នាំ មុខរបរជានិស្សិត ផ្នែក IT នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាម្ចាស់ម៉ូតូ ម៉ាក លេត (Let) ពាក់ស្លាកលេខ ភ្នំពេញ 1CN- 8154 ពណ៌ខ្មៅ-ក្រហម តាំងពីមុខក្លឹប ប្លូ ឡាញ (Blue Line) រហូតបានសម្រេច ហើយគេចរួចខ្លួន បាត់ដោយសុវត្ថិភាព មុននេះបន្តិច ត្រង់ចំណុច បណ្តោយផ្លូវ ១៨២ កែងផ្លូវ២៧១ សង្កាត់សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន។
ក្រោយសកម្មភាព ប្រដេញឱ្យដួលម៉ូតូ ដើម្បីប្លន់យកម៉ូតូពីជនរងគ្រោះ ទន្ទឹមនឹងនោះ ជនសង្ស័យបានធ្វេសប្រហែស ធ្វើឱ្យធ្លាក់បង់កាំភ្លើង ម៉ាក KA54 ទើបជនរងគ្រោះ មានភស្តុតាង ដាក់ពានបណ្តឹង ទៅកន្លាំងមានសមត្ថកិច្ច នៅអធិការដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌទួលគោក ដើម្បីធ្វើការស្រាវជ្រាវ និងចាត់ការ តាមនិតិវីធី ផងដែរ៕
មតិយោបល់