កម្លាំងសមត្ថកិច្ចបានបន្ដនាំខ្លួនកូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ដែលបានរួមគំនិតគ្នាជាមួយប្ដី ជួលមនុស្សប្រុស-ស្រី ថតរូបភាពអាសអាសភាសដើម្បីបំភាន់សាធារណជន

កម្លាំងសមត្ថកិច្ចបានបន្ដនាំខ្លួនកូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ដែលបានរួមគំនិតគ្នាជាមួយប្ដី ឈ្មោះ ឃន ឈុនដារ៉ា ជួលមនុស្សប្រុស-ស្រី ថតរូបភាពអាសអាសភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយសយ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។

កូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ដែលត្រូវចាប់ខ្លួននៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ មានឈ្មោះ តាំង គីមហៀង បន្ទាប់ពីជននេះរួមគំនិតជាគ្នាជាមួយប្ដី ដើម្បីបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ហៅ Yu Bee ពិធីការិនីស្ថានីយ៍ទូរទស្សន៍ MYTV។ ការនាំខ្លួននេះធ្វើឡើងនៅទីតាំងក្រុមហ៊ុនកញ្ចក់ ហេង ស្រេងហុង តាមបណ្ដោយផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *