ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូចេញពីធ្វើការ ត្រូវរថយន្តដឹកហ្គាសបើកបុកពីក្រោយពេញទំហឹង រួចកិនម៉ូតូជាប់ក្រោមរថយន្ត ព្យាយាមបើករត់គេចខ្លួន អូសទៅមុខជាច្រើនម៉ែត្រ ត្រូវបានប្រជាពលរដ្ឋ និងសមត្តកិច្ចតាមឃាត់បានទាំងតៃកុង និងរថយន្ត ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ ឆៀវ ហុង ភេទប្រុស អាយុ៥៤ ឆ្នាំ មុខរបចុងភៅ បច្ចុប្បន្នស្នាក់នៅសង្កាត់ វាលស្បូវ ខណ្ឌច្បាអំពៅ ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1S 1848 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចកើតទៅក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកហ្គាសមួយគ្រឿងទៀត ក្បាល
ពណ៌ស ពាក់ផ្លាកលេខ 3-B2484 បើកបដោយបុរសម្នាក់ ធ្វើដំណើរស្របទិសគ្នា មកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូដាច់សាច់បែកចេញពីគ្នាជាបំណែក យ៉ាងអាណោចអាធ័ម ចំណែកឯម៉ូតូជនរងគ្រោះ ជាប់នៅក្រោមរថយន្ត អូសទៅមុខជាច្រើនម៉ែត្រ ។
ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ចុះទៅដល់រួចក៏បានពិនិត្យ នឹងទំនាក់ទំនងទៅខាងចរាចរណ៍ជំនាញក្រុង ឲ្យចុះមកវាស់វែងយកម៉ូតូ និងរថយន្តបង្កទៅរក្សាទុក នៅខាងការរិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ រួចបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់