ព័ត៌មានជាតិ

ជនសង្ស័យ ៣នាក់ ត្រូវប៉ូលិសឃាត់ខ្លួន ពីបទវាយសមត្ថកិច្ច និងរំលោភលើទំនុកចិត្ត

កណ្តាល: កាលពីថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៦និង៣៥នាទីចំណុចភូមិសេដា ឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
ករណីរំលោភលើទំនុកចិត្ត។

ជនរងគ្រោះឈ្មោះ ផាត់ វ៉ាន្នី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ គន់ សៀងហៃ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ឆុងកាហ្វេ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿម៉ាក C125 ស៊េរី2020 ពាក់ផ្លាកលេខ កណ្តាល 1AG-3085 (របស់ជនរងគ្រោះ)។

សភាពរឿងហេតុ៖ កន្លងមកជនរងគ្រោះប្រកបមុខរបរ រត់ម៉ូតូឌុបនៅរាធានីភ្នំពេញ។នៅថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២០ ម៉ោង ១២និង៣០នាទី ជន
រងគ្រោះបានជួបជនសង្ស័យនៅម្ដុំវត្ត នាគវ័ន្ត ហើយជនសង្ស័យឲ្យ ជនរងគ្រោះឌុបខ្លួន មកផ្ទះនៅភូមិសេដា ឃុំវិហារសួគ៌ ក្នុងតម្លៃ ៣០,០០០៛ ពេលឌុបមកដល់ផ្ទះជនសង្ស័យ គ្មានលុយឲ្យ ជនសង្ស័យនិយាយថា៖ ខ្ចីម៉ូតូមួយភ្លែតទៅយកលុយអ៊ំឲ្យពេលនោះជនរងគ្រោះ ក៏ឲ្យម៉ូតូទៅ ជនសង្ស័យខ្ចី ពេលបានម៉ូតូជនសង្ស័យបានជិះគេចទៅដេកនៅឃុំបារ៉ុង ស្រុកល្វាឯមចំនួន ២យប់ រួចបន្តគេច មកដេកនៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាលចំនួន ២យប់ទៀត ដល់ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍ព្រែកលួង សហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកអំពិល ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកចាត់ការតាមនីតិវិធី។

នៅថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២០ ម៉ោង១៥និង៣០នាទី ក្រោយពីបានចម្លើយសារភាពពីជនសង្ស័យឈ្មោះ គន់ សៀងហៃ ម៉ូតូដែល ខ្លួនខ្ចីពីជនរងគ្រោះ នោះខ្លួនបានដោះគ្រឿង៖ មាន បូម១គូរ កុងទ័រ ក្បាំង ទាំងសងខាង កង់មុខក្រោយ ។ បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលស្រុក មានលោក សាយ ទ្រី នាយផ្នែក និង លោក ហូរ វឌ្ឍន: នាយរងផ្នែក បាននាំជនសង្ស័យ ទៅប្រមូលយកវត្ថុតាងទាំងនោះពេលដល់ផ្ទះឈ្មោះ មិ បូរ៉ា ជាអ្នកដូរ បូមម៉ូតូនោះឈ្មោះ មិ បូរ៉ា មិនបានប្រគល់វត្ថុតាងនោះ ឲ្យមកសមត្ថកិច្ចទេ បែរជាមករារាំង និងវាយមកលើសមត្ថកិច្ច ក្នុងនោះឪពុករបស់ឈ្មោះ មិ បូរ៉ា ឈ្មោះ មាន មិ ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅជាមួយកូន បានស្ទុះទៅវាយឈ្មោះ សាយ ទ្រី ចំនួន១ដៃចំភ្នែកខាងឆ្វេងបណ្តាលឲ្យហើមជាំ។

ករណី៖ នេះសមត្ថកិច្ចបានឃាត់ខ្លួនបន្ថែម ០២នាក់
១.ឈ្មោះ មិ បូរ៉ា (ជា កូន)
២.ឈ្មោះ មាន មិ (ជាឪពុក) ដើម្បីយកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក និងដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់