ព័ត៌មានជាតិ

មួយ​ចុង​ស្រូវ​អាច​នឹង​ធ្វើ​ឲ្យ​បុរស​ម្នាក់​បាត់បង់​ជីវិត ដោយសារ​រថយន្ត FUSO បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​នៅ​មុខ​បុក​កិន​ម៉ូតូ​ខ្ទេច​

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​រលាត់​ដៃ​រលត់​ជើង​ដោយ​លោត​ចេញ​ពី​ម៉ូតូ​ទាន់ពេល ដោយសារ រថយន្ត FUSO ធុន​ធំ​មួយ​គ្រឿង​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​នៅ​ពីមុខ​ក៏​ជ្រុល​បុក​កិន​ម៉ូតូ​ខ្ទេច មួយ​កំណាត់​មុខ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃទី​៥​ខែ​មិថុនា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ក្បែ​វវត្ត​និរោធ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​សង្កាត់​និរោធ ខណ្ឌមានជ័យ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានអោយដឹង​ថា​នៅ​មុខ​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ូតូ​ម៉ាក​ហុងដា​អាយ​ខុន ពណ៌​ផ្កាឈូក​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1AY-6390 ជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ទិសដៅ​លិចទៅ​កើត ដោយមាន ដឹក​សំភារៈ​នៅ​ពី​ខាងក្រោយ ខណៈ​មក​ចំណុចកើតហេតុ​ក្បែរ​វត្ត​និរោធ ក៏​មាន​រថយន្ត​មួយ​គ្រឿង ម៉ាក FUSO ពណ៌​ត្រួយ​ចេក​ខ្ចី ពាក់​ស្លាក​លេខ ស្វាយរៀង 3A-0778 បាន​ធ្វើដំណើរ​តាម​បណ្ដោយ ផ្លូវជាតិ​លេខ​១​ទិសដៅ​ពី​កើត​ទៅ​លិច​បញ្ច្រាស់ទិស​គ្នា ហើយ​រថយន្ត​បាន​ព្យាយាម​បើក​វ៉ា​រថយន្ត មួយ​គ្រឿង​នៅ​ពី​មុខ​ក៏​បាន​បុក​ចំ​ម៉ូតូ​អាយ​ខុន​ចំ​ពេញទំហឹង​និង​កិន​ខ្ទេច​មួយ​កំណាត់​មុខ សំណាងល្អ ម្ចាស់​ម៉ូតូ​អាយ​ខុន​បាន​លោត​ចេញពី​ម៉ូតូ​ទាន់​ពេញ​គ្រាន់តែ​រងរបួស​រលាត់​ដៃ​រលាត់​ជើង បន្ទាប់ ពី​កើតហេតុ​រថយន្ត​បង្ក​មិនបាន​ឈប់​នៅ​កន្លែងកើតហេតុ​នោះ​ទេ គឺ​រថយន្ត​បាន​បន្ថែម​ល្បឿន ទៅ​មុខ​ដើម្បី​រត់​គេច​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​នៅ​ចំណុច​មុខ​ធនាគារ​អេស៊ីលីដា ប៉ុន្តែ តៃកុង​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើ​ការវាស់វែង​និង​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​
ផ្លូវច្បាប់​៕
https://i1272.photobucket.com/albums/y389/domneng/3D/2014-06-06_104543_zps91ad33cb.png

មតិយោបល់