ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សារ៉ាយ សក្ខណា លាក់ហ៊ុនជាមួយជនជាតិអាមេរិក

ភ្នំពេញៈ កាលពីថ្ងៃទី១៤ សីហា តារាសម្ដែងល្បីឈ្មោះអ្នកនាងសារ៉ាយ សក្ខិណា បានធ្វើពិធីបើកសម្ពោធហាងថែរក្សាសម្រស់ធំមួយដែលត្រូវគេដឹងថាចំណាយអស់ប្រាក់ខ្ទង់ម៉ឺនដុល្លារ ប៉ុន្តែនាងមិនប្រាប់ថាអាជីវកម្មនោះបោះទុនរួមគ្នាប៉ុន្មានជាមួយនឹងជនជាតិអាមេរិកឡើយ។ នាងបានត្រឹមតែអះអាងថានោះជាមុខជំនួញដែលមានភាគហ៊ុនរួមគ្នារវាងនាង និងជនជាតិអាមេរិកដែលសុទ្ធតែជាអ្នកជំនាញផ្នែកសម្ផស្សនៅលើទឹកដីដែលស្វាមីនាងរស់នៅប៉ុណ្ណោះ។

សារ៉ាយ សក្ខណា បញ្ជាក់ថា ហាងថែរក្សាសម្រស់របស់នាងដែលមានយីហោថា«ហ្ស៊ីណូ» មិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់នាងតែឯងនោះទេ ថ្វីដ្បិតតែមុខជំនួញនោះគឺនាងឈរមុខផ្ដាច់មុខម្នាក់ឯង។ នាងថាជនជាតិអាមេរិក៣នាក់ ជាអ្នករួមចំណែកបោះទុន ទើបធ្វើឲ្យគ្លីនីកថែរក្សាសម្ផស្សធំដុំមួយនេះ ត្រូវបានលេចឡើង។ នាងថាអាជីវកម្មមួយនេះ គឺមានជនជាតិអាមេរិកជាដៃគូភាគហ៊ុនគ្នាដែលមានន័យថាពួកគេទទួលខុសត្រូវរឿងជំនាញដាំសក់ ចាក់ប៊ូថុក និងថែរក្សាស្បែក ហើយសម្រាប់នាងគឺចេញដើមទុនមួយផ្នែក និងឈរឈ្មោះក្នុងនាមជាអ្នកទទួលខុសត្រូវម្នាក់។

អ្នកនាងថាវេជ្ជបណ្ឌិតជនជាតិអាមេរិកនឹងផ្លាស់ប្ដូរគ្នាមកប្រចាំនៅក្នុងហាងរបស់នាងរយៈពេល៣ខែម្នាក់ ដើម្បីឲ្យគ្លីនីករបស់នាងមានពេទ្យប្រចាំការគ្រប់ពេលអតិថិជនមានបំណងប្រឹក្សាពីបញ្ហាសម្រស់ណាមួយ។ នាងនិយាយថា«ដោយសារហាងខ្ញុំជាប្រភេទគ្លីនិក ចឹងដាច់ខាតត្រូវតែមានវេជ្ជបណ្ឌិតម្នាក់ក្នុងចំណោមពួកគាត់ទាំង៣ឲ្យនៅប្រចាំការ ចំណែកខ្ញុំក៏ត្រូវឡើងចុះៗ(អាមេរិក)ដូចគ្នាដែរ ដើម្បីជួយមើលខុសត្រូវ និយាយរួមទៅដោយសារហាងនឹងជាប្រភេទភាគហ៊ុនចឹង គឺយើងត្រូវមើលទាំងអស់គ្នា!»។ សារ៉ាយ សក្ខណា បានប្រកាសចូលរៀនជំនាញថែរក្សាសម្រស់ឲ្យបានស្ទាត់ជំនាញ ដើម្បីរកស៊ីជាមួយអ្នកឯកទេសជនជាតិអាមេរិកឲ្យទទួលជោគជ័យក្នុងពេលបន្តបន្ទាប់។ ប៉ុន្តែនាងមិនទាន់ច្បាស់ថាហាងនេះនឹងទទួលការគាំទ្រកម្រិតណានៅឡើយទេ៕

photo_2016-08-14_23-22-36photo_2016-08-14_23-22-44photo_2016-08-14_23-22-50photo_2016-08-14_23-22-54photo_2016-08-14_23-22-58photo_2016-08-14_23-23-03photo_2016-08-14_23-23-08photo_2016-08-14_23-23-17photo_2016-08-14_23-23-21

មតិយោបល់