ស៊ីរីៈ របាយការណ៍ក្នុងស្រុក បានឲ្យដឹងថាយ៉ាងហោចណាស់ពួកឧទ្ទាម ៣០ នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតរងរបួសកាលពីថ្ងៃអាទិត្យ នៅពេលមានការផ្ទុះគ្រាប់មួយ នៅតំបន់ដែលពួកឧទ្ទាម កាន់កាប់ ឆ្លងកាត់ព្រំដែនរវាងប្រទេសស៊ីរី និងតួកគី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។
ហេតុការណ៍នេះ បានកើនទ្បើងដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះគ្រាប់បែកជាប់នឹង ខ្សែក្រវ៉ាត់របស់គាត់ នៅឯច្រកព្រំដែនឆ្លងកាត់ភាគខាងជើងតំបន់ជនបទនៃទីក្រុងអ៊ីដលីប។
បើតាមអ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរី បានបញ្ជាក់ថា បុរសម្នាក់បានបំផ្ទុះខ្លួនគាត់ នៅក្នុងរថយន្ដក្រុងដឹក យុទ្ធជនឧទ្ទាមចេញពីទឹកដីតួកគី ក្នុងប្រទេសស៊ីរី។
ក្រុមអ្នកឃ្លាំមើលដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស បាននិយាយថា ជាលទ្ធផលនៃការផ្ទុះនេះ ឆ្មាំព្រំដែនតួកគីមួយចំនួន ត្រូវបានសម្លាប់ ដែលនេះបង្ហាញអំពី ការរង្គោះរង្គើនៅផ្នែកមួយរបស់តួកគី នៃតំបន់ព្រំដែន។
គួរបញ្ជាក់ដែរថា កន្លងមករដ្ឋាភិបាលស៊ីរី បានចោទប្រកាន់ថាប្រទេសទួកគីថា ជាអ្នកសម្របសម្រួលលំហូរ នៃយុទ្ធជនឧទ្ទាម មកពីទឹកដីរបស់ខ្លួនចូលទៅក្នុងប្រទេសស៊ីរីផងដែរ៕

មតិយោបល់