ព័ត៌មានជាតិ

គួរឲ្យអាសូរណាស់! បុរសវ័យចំណាស់ម្នាក់ ចុះរាវខ្ចៅនៅក្នុងទឹកស្ទឹង បណ្តាលឲ្យលង់ស្លាប់

កំពង់ធំ: ថ្ងៃអាទិត្យ ៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី មានករណីបុរសវ័យចំណាស់ម្នាក់ បានចុះរាវខ្ចៅនៅក្នុងទឹកស្ទឹង បណ្តាលឲ្យលង់ទឹកស្លាប់ ស្ថិតនៅភូមិទឹកអណ្តូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

សពជនរងគ្រោះឈ្មោះ ណុច ម៉ៅ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។

មូលហេតុ៖ បណ្តាលមកពីជនរងគ្រោះខាងលើ ស្រវឹងស្រាហើយចុះទៅរាវខ្ចៅនៅក្នុងទឹកស្ទឹង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកបានចុះទៅពិនិត្យ រួចក៏បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ទើបអនុញ្ញាតឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់