ព័ត៌មានជាតិ

មានម្នាក់ក្នុងចំណោម១៥នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កែបៈ ក្រុមក្មេងទំនើងប្រុស ស្រី ចំនួន១៥នាក់ មកពីក្រៅភូមិសាស្ត្រខេត្ត នៅរសៀលថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២១ ត្រូវបានកម្លាំងនគរបាលខេត្តកែប បង្ក្រាបពេលដែលកំពុងធ្វើសកម្មភាពបង្ហោះម៉ូតូនៅទីសាធារណៈ និងបាននាំយកមកធ្វើកិច្ចសន្យា អប់រំ នៅស្នងការដ្ឋាននគរបាលខេត្តកែប។ ដោយឡែកក្នុងចំណោមក្មេងទំនើងទាំង១៥នាក់ ខាងលើមានម្នាក់(ប្រុស) ជាប់សារធាតុញៀនក្នុងទឹកនោម នគរបាលនៃការិយាល័យជំនាញកំពុងអនុវត្តនីតិវិធីបន្ត៕

 

មតិយោបល់