កំពង់ឆ្នាំងៈ ថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៧និង៣០នាទី មានករណីអំពើលួចលុយចំនួន ២.៣០០.០០០ រៀល នៅសាលាឃុំក្តុលសែនជ័យ បង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ រ៉េត តិ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិអូរល្ពៅ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ឺង វិសាលសុខ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់