ព័ត៌មានជាតិ

មុខសញ្ញាឆក់ទូរសព្ទជនបរទេស២នាក់ ត្រូវកម្លាំនគរបាលក្របួចជាប់

ព្រះសីហនុៈ កម្លាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌបានចាប់ជនសង្ស័យចំនួន២នាក់ ពីបទចោរកម្ម (ឆក់សម្ភារៈជនបរទេស) កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានគ្នា២នាក់ ទី១. ឈ្មោះ កង ហេង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិ៣ សង្កាត់៤ ព្រះសីហនុ (ជនដៃដល់) និងទី២. ឈ្មោះ កង ទី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅ ភូមិ៣ សង្កាត់៤ ព្រះសីហនុ (អ្នកបើកម៉ូតូ)។ ចំណែកឯវត្ថុតាងចាប់យកបានរួមមាន ទូរសព្ទដៃ ម៉ាកអាយហ្វូនស៊ិចផ្លាស់ ពណ៌មាស១គ្រឿង ម៉ូតម៉ាកសងការ៉េ ពណក្រហម១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធីបញ្ជូទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មុខសញ្ញាឆក់

មតិយោបល់