ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូប៉ះដៃគ្នា ផ្លាតចូលរថយន្តកិនស្លាប់មួយរំពេច នៅស្រុកកៀនស្វាយ

កណ្ដាល: នៅថ្ងៃ ចន្ទ័ ០៦កើត ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១
ម៉ោង៨និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយករណី
លើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ៤៧-៤៨ ភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ០១គ្រឿង ម៉ាក HONDA.WAV ពណ៌ខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខ ព្រៃ វែង1I.8904 បើកបដោឈ្មោះ ក្រួច ព្រម ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម(ស្លាប់) ដែលបើកបរមានទិសដៅផ្ទុយគ្នាពីភ្នំពេញ ទៅអ្នកលឿង
ពេលបើកមកដល់កន្លែងកើតហេតុខាងលើ ក៏បានប៉ះដៃម៉ូតូគ្នារួចក៏ផ្លាតចូលរថយន្ត០១គ្រឿងម៉ាក Huyndri ប្រភេទដឹកទំនិញ ទំងន់៥តោន ពណ៌សមានផ្លាកលេភ្នំពេញ 3A-9099 បើកបរដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)
ចំណែក ម៉ូតូ០១គ្រឿងនិងរថយន្តខូចខាត០១គ្រឿង ត្រូវបានកម្លាំងជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ធ្វើការវាស់វែងនិងយកទៅរក្សាទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់