អ្នកញៀនល្បែងស៊ីសងចំនួន១២នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកសំពៅលូន នាំមកធ្វើកិច្ចសន្យាអប់រំឲ្យបញ្ឈប់សកម្មភាព មុនពេលអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ
បាត់ដំបង: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃ អង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែឆ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥ និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់ណែនាំរបស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបង្ក្រាប ទីតាំងលេងល្បែងស៊ីសងខុសច្បាប់(បៀរ)១កន្លែង ស្ថិតនៅក្នុង ភូមិស្រឡៅជ្រុំ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយក្នុងនោះបានធ្វើការឃាត់ខ្លួនអ្នកលេងល្បែងស៊ីសង់ចំនួន១២ នាក់ស្រីចំនួន០៩នាក់ ដកហូតបានបៀរ និងសម្ភារ:មួយចំនួនផង ។
នៅពេលនាំពួកគាត់មកធ្វើការសាកសួរនៅអធិការដ្ឋាន និងបានធ្វើកិច្ចសន្យាអប់រំណែនាំ ឱ្យពួកគាត់បញ្ឈប់សកម្មភាពនេះបន្តទៀត ហើយឱ្យវិលត្រឡប់ទៅមូលដ្ឋានវិញ ៕

Processed with Rookie Cam

Processed with Rookie Cam

Processed with Rookie Cam
មតិយោបល់