ពោធិ៍សាត់ៈ មានករណីហិង្សាមួយបង្កឲ្យមានការភ្ញាក់ផ្អើល ក្រោយពីយុវជន៣នាក់ផឹកស៊ីជាមួយគ្នា ទាស់ពាក្យសម្តី ឈានការកាប់គ្នា បណ្តាលឲ្យរងរបួសធ្ងន់២នាក់ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅភូមិកាប៉ះលើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនសង្ស័យមានឈ្មោះ ណែម តុលា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិឃុំកើតហេតុ។ ចំណែកជនរងគ្រោះមានឈ្មោះ សាំង វិសាល ភេទប្រុស អាយុ
២០ឆ្នាំ (កាប់២ពូថៅចំលើត្រចៀកខាងស្តាំ១ពូថៅនិងស្មារខាងស្តាំ១ពូថៅ)និងឈ្មោះ លីម កាត់ ភេទប្រុស អាយុ២៩ឆ្នាំ (កាប់ចំ២ពូថៅ ក្បាលខាងស្តាំ ១ពូថៅ និងឆ្អឹងជំនីខាងស្តាំ ១ ពូថៅ) រស់នៅភូមិឃុំជាមួយគ្នា។
ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់