ឧត្តរមានជ័យៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃចន្ទ ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ ជាពិសេសអាល់កុល នៅផ្សារសំរោង តាមម៉ាត និងឱសថស្ថាន ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
*ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញអាល់កុលក្លែងក្លាយ (មេតាណុល) និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនរួមមាន៖
– អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ចំនួន ២៤០ដប ស្មើនឹង ១២០លីត្រ
– ម្សៅស៊ុបខ្នរ ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ០១ប្រអប់ ស្មើនឹង ០.៥៨គីឡូក្រាម។
បន្ទាប់មកមន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការដុតកម្ទេចចោល៕
មតិយោបល់