ព័ត៌មានជាតិ

Wenger និយាយទាំងសោកស្តាយថាគួរតែចាកចេញពី Arsenal តាំងតែពីឆ្នាំ២០០៧

បរទេស៖ បុរសជនជាតិបារាំង Arsene Wenger នៅសប្តាហ៍នេះបានធ្វើការសារភាពថាលោកពិតជាខ្វាក់ភ្នែកចំពោះសេចក្តីស្រឡាញ់យ៉ាងខ្លាំងក្លារបស់គាត់ជាមួយនឹងក្លឹបដែលលោកពេញចិត្តបំផុតហើយបានធ្វើឲ្យវាក្លាយទៅជាអនុស្សាវរីយ៍ដ៏ជូរចត់ទៅវិញក្នុងនាមជាគ្រូបង្វឹកដែលត្រូវបានក្លឹបបណ្តេញចេញ។

លោក Wenger បានសារភាពថាលោកពិតជាសោកស្តាយពីព្រោះថាលោកគួរតែបានសម្រេចចិត្តក្នុងការចាកចេញពី Emirates នេះតាំងតែពី១០ឆ្នាំមុនមកម្ល៉េះពោលគឺតាំងតែពីឆ្នាំ២០០៧គឺជាពេលវេលាដំបូងដែលលោកចាប់ផ្តើមមានអារម្មណ៍ថាតានតឹងជាមួយនឹងគណកម្មការប្រធានក្លឹប។

គួរឲ្យដឹងដែរថាលោក Wenger បានចាប់ផ្តើមអាជីពជាគ្រូបង្វឹករបស់កាំភ្លើងធំ Arsenal តាំងតែពីឆ្នាំ១៩៩៦និងបានទទួលឈ្មោះជាគ្រូបង្វឹកដ៏ជោគជ័យមួយក្នុងចំណោមគ្រូបង្វឹកឆ្នើមៗជំនាន់គាត់ដូចជាលោកតា Sir Alex Ferguson ជាដើមប៉ុន្តែបែរជាត្រូវបានបណ្តេញចេញពីតំណែងកាលពីឆ្នាំ២០១៨ទាំងគួរឲ្យសោកស្តាយទៅវិញ៕

មតិយោបល់