ព័ត៌មានជាតិ

បុរសអ្នកនេសាទត្រីជនជាតិវៀតណាមម្នាក់ ធ្លាក់ទឹកបណ្ដាលឲ្យលង់ស្លាប់

កណ្ដាលៈ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២.១០នាទីថ្ងៃត្រង់ ករណីប្រទះឃើញសាកសពអណ្ដែតទឹក (នេសាទត្រីធ្លាក់ទឹកលង់ស្លាប់) ចំណុច ក្នុងទឹកទន្លេដែលមានចម្ងាយពីច្រាំងប្រហែល១៥០ម៉ែត្រ ស្ថិតក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ច្រឹង ដុង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល មុខរបរនេសាទ។

វត្ថុតាងចាប់យក៖ គ្មាន។

សភាពនៃរឿងហេតុ៖ តាមការបំភ្លឺរបស់ឪពុកបង្កើតរបស់សាកសពឈ្មោះ ចាំង យ៉ាំងភឿក អាយុ ៧២ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុថ្ងៃទី១៧.០៥.២០២១វេលាម៉ោង២១.០០នាទីជនរងគ្រោះឈ្មោះ ច្រឹង ដុង បាន ចេញដំណើរមកនេសាទនៅទន្លេមេគង្គក្រោម ស្ថិតក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល ជាទម្លាប់កូនរបស់ខ្ញុំបាទតែងតែវិលត្រឡប់មកផ្ទះវិញវេលាម៉ោង ៣ទៀបភ្លឺ ជារៀងរាល់ដង តែក្នុងថ្ងៃកើតហេតុនេះ ពុំឃើញកូនខ្ញុំបាទវិលមកវិញទេ។ លុះព្រឹកឡើងនៅថ្ងៃទី ១៨.០៥.២០២១ វេលាម៉ោងប្រហែល០៧ជាង ខ្ញុំបាទនិងក្រុមគ្រួសារបានធ្វើដំណើរចេញមករកកូនរបស់ខ្ញុំបាទ នៅតាមដងទន្លេស្ថិតនៅឃុំក្អមសំណក្រោម ឃុំក្អមសំណ រហូតដល់ម៉ោង១៩ ទៅ ម៉ោង២០ ដោយរកពុំឃើញ ខ្ញុំបាទនិងក្រុមគ្រួសារបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ ។ លុះមកដល់ថ្ងៃទី ១៩.០៥.២០២១ វេលាម៉ោង ប្រហែលម៉ោង១៣ ខ្ញុំបាទបានទទួលព័ត៌មានពីពលរដ្ឋនៅ ខាងឃុំសណ្ដារ ថា មានសាកសពអណ្តែតទឹក ពេលនោះខ្ញុំនឹងក្រុមគ្រួសារក៏បានមកពិនិត្យសាកសពឃើញថា ពិតជាសាកសពឈ្មោះ ច្រឹង ដុង ត្រូវជាកូនបង្កើតរបស់ខ្ញុំបាទពិតប្រាកដមែន ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញ ពិនិត្យវិភាគស្រុក កម្លាំងប៉ុស្តិ៍នគរបាល អជ្ញាធរមូលដ្ឋាន ជំនួយការអាវុធហត្ថស្រុក និងគ្រូពេទ្យ ចុះទៅដល់ច្រាំងទន្លេមុខវត្តជោតិការាម ហៅវត្តក្អមសំណ ធ្វើការពិនិត្យទៅលើសាកសព។

ការសន្និដ្ឋាន របស់ជំនាញ និងគ្រូពេទ្យ សពស្លាប់ដោយសារធ្លាក់ទឹកលង់ស្លាប់ពិតប្រាកដមែន ដោយពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងបទល្មើសអ្វីឡើយនិងពុំពាក់ព័ន្ធ រួចប្រគល់សពជូនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់