ភ្នំពេញៈ ករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថៃ្ងពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចផ្លូវ៦៥BT ក្រុម៤០ ភូមិ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ឈ្មោះ ប៊ុត សុភាព ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរនៅផ្ទះ ។
មូលហេតុ៖ ផ្ទុះកំប៉ុងហ្គាស ។
ប្រភេទផ្ទះឈើប្រក់ស័ង្កសី (ទំហំ ៦ម៉ែត្រ x ៩ម៉ែត្រ ) ។ ខូចខាតសម្ភារៈ ឆេះផ្ទះនឹងសម្ភារៈអស់ទាំងស្រុង និងពុំបណ្តាលអោយរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។ ករណីនេះក៏បណ្តាលឲ្យរងរបួសម្នាក់ឈ្មោះ ផន ចន្ថា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ ជាងឈើ ។
ហេតុការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចបានចេញរថយន្តការិយាល័យអគ្គិភ័យចំនួន ៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៧ឡាន ស្មើនឹង២៨ម៉ែត្រ គូប និងរថយន្តពន្លត់អគ្គិភ័យជំនាញរួមមាន៖ រថយន្តពន្លត់អគ្គិភ័យ របស់ក្រសួងមហាផ្ទៃចំនួន ២គ្រឿង ប្រើប្រាស់ ទឹកអស់១ឡាន ស្មើនឹង ៦ម៉ែត្រ គូប ។ ពន្លត់ចប់នៅវេលាម៉ោង ១៣និង១០នាទី នាថ្ងៃខែឆ្នាំដដែល ៕
មតិយោបល់