កំពង់ឆ្នាំងៈ ថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៣០នាទី មានករណីទុស្សេខ្សែភ្លើង បណ្តាលឲ្យអគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង ខូចខាតសម្ភារៈអស់ជាច្រើន ស្ថិតនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ម្ចាស់ផ្ទះឈ្មោះ សាត់ ជូរី អាយុ២៨ឆ្នាំ ភេទស្រី ។
ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់ការិយាល័យអគ្គិភ័យ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានចេញរថយន្តចំនួន០២ គ្រឿង ដើម្បីជួយអន្តរាគមន៍ និងប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត និងមិនបណ្ដាលឲ្យឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋដែលនៅជិតខាងឡើយ ៕
មតិយោបល់