ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យឪពុកម្ដាយស្ដីបន្ទោសតិចតួច សម្រេចចិត្តចង.កសម្លាប់ខ្លួន

ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង៣៥នាទីថ្ងៃត្រង់ទី២០ ខែឧសភា ឆ្នាំ២០២១ មានករណីមនុស្សចង.កសម្លាប់ខ្លួន ស្ថិតតាមបណ្ដោយផ្លូវលំកែងនិងផ្លូវ៣៦៩ ក្នុងភូមិដើមបាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សម្បត្តិ ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ មុខរបរបើករថយន្ដ បច្ចុប្បន្នរស់នៅក្នុងភូមិដើមបាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មូលហេតុ៖ សង្ស័យឪពុកម្ដាយស្ដីបន្ទោសតិចតួច។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ ត្រូវបានឪពុកម្ដាយស្ដីបន្ទោសជារឿយៗ សង្ស័យតូចចិត្តពេក នឹកគិតថាឪពុកម្ដាយស្រឡាញ់កូនៗមិនស្មើគ្នា ទើបសម្រេចចិត្តចង.កសម្លាប់ខ្លួនតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់