ព័ត៌មានជាតិ

លួចម៉ូតូមិនបានសម្រេច ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ: នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កាលពីវេលាម៉ោង ១និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីលួចម៉ូតូ នៅចំណុចផ្ទះជួល ផ្លូវ១៩៨៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០៣នាក់ មធ្យោបាយម៉ូតូ០១គ្រឿង (គេចខ្លួន០២នាក់ ឈ្មោះ ព្រឹប និងឈ្មោះវ៉ា) ។

ឃាត់ជនសង្ស័យ ០១នាក់ឈ្មោះ វាស វាសនា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ និងបក្ខពួកគេចខ្លួន០២នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូ០១ គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិត ឆ្នាំ២០១៩ ពាក់ស្លាកលេខ 1HH-4421 របស់ជនរងគ្រោះឈ្មោះ យ៉ុន គឹមរ៉ុង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងម្លប់ស្វាយត្រជាក់ចិត្ត ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៨៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារ:បន្សល់ទុក៖ ម៉ូតូ០១ គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ1HH-4421 របស់ជនរងគ្រោះ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ៕

មតិយោបល់