ព័ត៌មានជាតិ

ជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពលួចយកម៉ូតូពលរដ្ឋ១គ្រឿងទៅបាត់ នៅខេត្តបន្ទាយមានជ័យ

ភ្នំពេញ: នៅវេលាម៉ោង១២ និង១៦នាទីថ្ងៃត្រង់ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ មានប្រជាពលរដ្ឋម្នាក់ ប្រាប់ភ្នាក់ងារសារព័ត៌មាន Post News យើងខ្ញុំឲ្យដឹងថា មានករណីជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូគាត់ ទុកនៅមុខផ្ទះក្បែរកាំជណ្តើរ ១គ្រឿងម៉ាក ZOOMER X ពាក់ផ្លាកលេខ ប.មានជ័យ 1P-6454 ស្ថិតត្រង់ចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ករណីខាងលើនេះ ជនរងគ្រោះបានបាត់ម៉ូតូ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ដោយបានដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ចនៅក្នុងមូលដ្ឋានរួចរាល់អស់ហើយ ដើម្បីឲ្យជួយអន្តរាគមន៍ ស្វែងរកចាប់ខ្លួនជនសង្ស័យ និងយកម៉ូតូរបស់គាត់ត្រឡប់មកវិញ ។ ប៉ុន្តែហាក់បីដូចជាពុំទាន់បានទទួលដំណឹងអ្វីសោះ រយ:ពេល៣ថ្ងៃកន្លងទៅនេះ ធ្វើឲ្យជនរងគ្រោះពុំមានសង្ឃឹមនោះឡើយ ៕

មតិយោបល់