ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ បើកម្ពុជាមិនពឹងប្រទេសចិន ថាតើឲ្យកម្ពុជាទៅពឹងប្រទេសណា ?

កម្ពុជាបើកចំហក្នុងការទទួលជំនួយពីគ្រប់ប្រទេសទាំងអស់ មិនមែនដូចអ្នកវិភាគមួយចំនួនគិតថា កម្ពុជាពឹងផ្អែកតែលើប្រទេសចិននោះទេ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងសន្និសីទអន្តរជាតិ លើកទី២៦ ស្តីពី «អនាគតរបស់អាស៊ី» ក្រោមប្រធានបទ «ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ៖ តួនាទីរបស់អាស៊ីក្នុងការស្តារពិភពលោកឡើងវិញ» នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ថា ប្រទេសកម្ពុជាមិនដែលបានបិទទ្វារចំពោះការទទួលជំនួយ ការវិនិយោគ និងការធ្វើពាណិជ្ជកម្មពីប្រទេសផ្សេងៗទៀត ដែលមានបំណងផ្តល់ជូននោះឡើយ លើកលែងតែពួកភេរវកម្ម ប៉ុណ្ណោះ ។ ក្នុងនោះកាលពីទសវត្សរ៍ ទី៩០ ប្រទេសជប៉ុនបានផ្តល់ជំនួយជាច្រើនហូរហែ រហូត ដល់បច្ចុប្បន្ន ដែលកាលពីពេលកន្លងទៅនេះ ជប៉ុនក៏ទើបតែបានផ្ដល់ជំនួយដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះ មានរថយន្តដឹកជញ្ជូនអ្នកជំងឺ ដែលទើបនឹងមកដល់កាលពីសប្តាហ៍មុន ។

ដូច្នេះកម្ពុជាមិនដែលបដិសេធចំពោះជំនួយទាំងអស់ដែល ប្រទេសផ្សេងៗផ្ដល់ជូននោះទេ ។សម្តេចតេជោ បន្តថា បើកម្ពុជាមិនពឹងប្រទេសចិន ថាតើឲ្យកម្ពុជាទៅពឹងប្រទេសណា ខណៈដែលបច្ចុប្បន្ននេះ ប្រទេសចិនបានផ្តល់ជំនួយជា ស្ពាន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រចាំថ្ងៃ

មតិយោបល់