ព័ត៌មានជាតិ

បុគ្គលិកធនាគារស្ថាបនាម្នាក់ ត្រូវក្រុមចោរប្រដាប់អាវុធ ស្ទាក់ប្លន់យកម៉ូតូ និងទ្រព្យសម្បត្តិមានតម្លៃ បានសម្រេច គេចខ្លួនដោយសុវត្ថិភាព

ភ្នំពេញ: បុរសជាបុគ្គលិកធនាគារស្ថាបនាម្នាក់ ជិះម៉ូតូហុងដាស្កុបភីមួយគ្រឿង បំណងត្រឡប់ទៅផ្ទះ តែក៏ត្រូវក្រុមចោរប្រដាប់អាវុធ ធ្វើសកម្មភាព ស្ទាក់ដាក់កាំភ្លើងបាញ់មួយគ្រាប់គំរាមប្លន់យកម៉ូតូ និងរបស់របរមានតម្លៃមួយចំនួនបានសម្រេច ជិះគេចខ្លួនបាត់ ស្រមោល ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចក្បែរ អតីតតុលាការយោធា (ចាស់) តាមបណ្ដោយផ្លូវ៣៦៨ កែងនិងផ្លូវ៣៥០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។

យុវជនរងគ្រោះមានឈ្មោះ វ៉ា សុខា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកធនាគារស្ថាបនា ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។

តាមសម្តីពីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្គូពី ស៊េរីឆ្នាំ2019 ពណ៌ស មិនចាំផ្លាកលេខ ។ ដែលជន រងគ្រោះ ទើបតែចេញពីកន្លែងធ្វើការបំណង់ ជិះត្រឡប់ទៅបន្ទប់ជួល ដែលខ្លួនស្នាក់នៅ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៦០ ទិសដៅពីកើតទៅលិច ។ ខណ:ពេលជនរង គ្រោះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខ ជនសង្ស័យមួយក្រុម មានគ្នាចំនួន៣នាក់ ជិះម៉ូតូ២គ្រឿងប្រភេទម៉ូតូអូតូមិនចាំម៉ាក និងមិនចាំផ្លាកលេខ ។ ពួកវាជិះតាមពីក្រោយជនរងគ្រោះ រួចក៏បានបើកកៀរម៉ូតូរបស់ជនរងគ្រោះឲ្យដួល រួចដកកាំបិតចុងស្រួចភ្ជង់គំរាមប្លន់យកម៉ូតូរបស់ ជនរងគ្រោះ។ ភ្លាមៗនោះជនរងគ្រោះក៏បានងើបប្រតាយប្រតប់គ្នា ជាមួយក្រុមជនសង្ស័យ ធ្វើឲ្យជនសង្ស័យម្នាក់ ក្នុងចំណោម បក្ខពួក៣នាក់ លោតធាក់ជនរងគ្រោះមួយជើង ចំដើមទ្រូងបណ្ដាលឲ្យដួល ។ ហើយក៏បានដកកាំភ្លើងខ្លីមួយដើមបាញ់គំរាមមួយគ្រាប់ រួចក្រុមជនសង្ស័យ ក៏បានឡើងជិះម៉ូតូរបស់ជនរងគ្រោះ រួមជាមួយកាបូបស្ពាយចំនួន១នាំគ្នា ជិះគេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោលទៅ បន្សល់ទុកតែជនរងគ្រោះ ដែលរងរបួស ចុកដើមទ្រូងនិយាយមិនចង់រួច ។

ជនរងគ្រោះ ក៏បានបញ្ជាក់ថា នៅក្នុងកាបូបស្ពាយ ដែលក្រុមជនសង្ស័យប្លន់យកទៅ ក្នុងនោះមានទូរស័ព្ទដៃមួយគ្រឿង ឡេថបម៉ាក ដេលមួយគ្រឿង ខ្សែកនិងខ្សែដៃផ្លាទីន តម្លៃជាង២ពាន់ដុល្លារ និងឯកសារមួយចំនួនទៀត ។

ក្រោយពេលកេតហេតុ ជនសង្ស័យក៏ បានងើបដើរទៅហៅម៉ូតូ កង់បីជិះទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស ហើយក៏ត្រូវបានម៉ូតូកង់បី ដឹកយកគ្លីនិកឯកបញ្ញាសក្តិ ធ្វើការព្យាបាល និងទំនាក់ទំនងទៅក្រុមគ្រួសារ រង់ចាំស្អែក ទើបត្រឡប់ទ ពាក្យបន្តឹងជាក្រោយ ៕

មតិយោបល់