ព័ត៌មានជាតិ

HP វិល​ចូល​ទីផ្សារ​ស្មា​ត​ហ្វូន​វិញ បន្ទាប់​ពី​បរាជ័យ​អស់​ជាច្រើន​ឆ្នាំ​

បន្ទាប់​ពី​បរាជ័យ​នៅលើ​ទីផ្សារ​ស្មា​ត​ហ្វូន​ម្ដង​រួច​ហើយ​នោះ នៅពេលនេះ Hewlett-Packard(HP) បាន​វិលត្រឡប់​មក​សាជាថ្មី ជាមួយនឹង​ភាពជឿជាក់ និង​ក្ដីសង្ឃឹម​។​

​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ក្រុមហ៊ុន HP បានប្រកាស​បង្ហាញ​ស្មា​ត​ហ្វូន​ចំនួន​ពីរ​ម៉ូដែ​ល ដែល​នឹង​ចាប់ផ្ដើម​លក់​នៅលើ​ទីផ្សារ​ប្រទេស​ឥណ្ឌា​នា​ខែ​កុម្ភៈ ឆ្នាំ ២០១៤​។ ការបរាជ័យ​លើក​មុន ត្រូវបាន​អ្នកស្រី Meg Whitman និយាយថា HP នឹង​វិលត្រឡប់​ចូល​ទីផ្សារ​ស្មា​ត​ហ្វូន​ម្ដងទៀត​។​

​កាលពី​ឆ្នាំ ២០១០ ក្រុមហ៊ុន HP បាន​ទិញ​ក្រុមហ៊ុន Palm Inc ក្នុងតម្លៃ ១,២​ពាន់​លាន​ដុល្លារ​អាមេរិក ក្រោយមក លោក Leo Apotheker អតីត​នាយក​ប្រតិបត្តិ HP បាន​លាឈប់ ដោយសារ​តែ​បរាជ័យ​លើ​ទីផ្សារ​ស្មា​ត​ហ្វូន ព្រោះតែ​មាន​ផ្ទាំង​ពពក​ខ្មៅ​ពីរ​គឺ iOS របស់ Apple និង Android របស់ Google ដែល​ធ្វើឲ្យ Paml OS ត្រូវ​បរាជ័យ​។​

​នៅពេលនេះ HP បានចាប់ផ្ដើម និង​ផលិត​នូវ​ស្មា​ត​ហ្វូន​កូនកាត់​ដើម្បី​ប្រជែង​ទីផ្សារ ដែល​នៅ​ក្នុង​នោះ​វា​ជា​ទូរស័ព្ទ​ធម្មតា តែ​អេក្រង់​ធំ និង​ពោរពេញ​ដោយ​សមត្ថភាព​៕​
BN-BC613_hpphon_E_20140115134019

មតិយោបល់