ព័ត៌មានជាតិ

​យុវជន​ម្នាក់​ឆក់​ទូរស័ព្ទ​ដៃ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង​ជំនាញ​ខណ្ឌ​ ប៉ុស្តិ៍​ និង​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​បទល្មើស​ជាក់ស្តែង​ ករណី​ឆក់​ទូរស័ព្ទ​ដៃ​ នៅ​ចំណុច​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ មុខ​វត្ត​ឧណ្ណាលោម​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ នៅ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៧​និង​១០​នាទី​ ។​

​ជនសង្ស័យ​ឈ្មោះ​ ផា​ន់​ ពេជ្រ​ពន្លឺ​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ស្នាក់​នៅ​និង​មុខរបរ​មិន​ពិតប្រាកដ​ ។​

​វត្ថុ​តាង​ចាប់​យក​ ៖​ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ Honda​ Scoopy​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1AN-0621​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់