ព័ត៌មានជាតិ

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ព្រះសីហនុ: នៅវេលាម៉ោង ១១និង០០នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ ប្រធានការិយាល័យបទល្មើសគ្រឿងញៀន បានដឹកនាំកម្លាំងចុះបង្ក្រាបករណីជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់៖
១/ឈ្មោះ សៀវ ឡុង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
២/ឈ្មោះ ចាំង អោទី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដកហូតវត្ថុតាងរួមមាន៖
១-ម្សៅពណ៌សប្រភេទខេ ១៣កញ្ចប់ទម្ងន់ ១៩.៧៣ក្រាមទាំងសម្បក
២-ម្សៅសថ្លាចំនួន ៤៣កញ្ចប់ ទម្ងន់ ១៣៤.៧៣ក្រាមទាំងសម្បក
៣-ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ៤៩គ្រាប់ទម្ងន់ ៥.៧៩ក្រាមទាំងសម្បក
៤-ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន ៥១គ្រាប់ទម្ងន់ ១២០.៨៤ក្រាមទាំងសម្បក
៥-ថ្នាំគ្រាប់ពណ៌បៃតងចំនួន ២៩គ្រាប់ទម្ងន់ ១១.៦១ក្រាមទាំងសម្បក
៦-ថ្នាំកញ្ចប់ពណ៌បៃតងនិងពណ៌ស្វាយចំនួន ១៦កញ្ចប់ទម្ងន់ ១០៤.៨៦ក្រាមទាំងសម្បក
៧-ទូរសព្ទចំនួន ២គ្រឿង
៨-ដែកកេះចំនួន ៨
៩-ជញ្ជីងចំនួន ១
១០-ដបជក់ចំនួន ៣
១១-ម៉ូតូចំនួន ១គ្រឿង និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕

មតិយោបល់