(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប៉ះពាល់ជាមួយមន្ត្រី UN ម្នាក់ដែលបានឆ្លង COVID-19 នៅថ្ងៃអង្គារ សប្ដាហ៍នេះ ហើយបច្ចុប្បន្នលោកកំពុងធ្វើចត្តាឡីស័កដោយខ្លួនឯង។
បើតាមប្រភពពីមន្ត្រីការទូតជាច្រើននាក់ លោក Guterres មានអាយុ ៧២ឆ្នាំ បានលុបចោលការចួលរួមរបស់លោកក្នុងជំនួបប្រជុំដោយផ្ទាល់ជាច្រើន ក្នុងនោះរួមមានទាំងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្ដីពីបញ្ហាប្រឈមនៃអំពើភេរវកម្ម និងការប្រែប្រួលអាកាសធាតុ ដែលគ្រោងនឹងធ្វើឡើងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
មកទល់នឹងពេលនេះ មិនទាន់មានព័ត៌មានជាក់លាក់ថាតើលោក Guterres មានរោគសញ្ញាធ្ងន់ ឬក៏ស្រាលនោះឡើយ៕
ប្រភព៖ Reuters



មតិយោបល់