ព័ត៌មានជាតិ

ឡិចស៊ីសបើកលឿនស្រាប់តែបែកកង់ ក្រឡាប់ផ្ងារជើង នៅព្រះសីហនុ

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តម៉ាកឡិចស៊ីស កំពុងតែបើកបរសុខៗ ស្រាប់តែបែកកង់ខាងឆ្វេង បណ្តាលឲ្យក្រឡាប់ផ្ងារជើង តែមិនបង្កឲ្យមានមនុស្សរងរបួសឡើយ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៦ និង២០នាទីព្រលប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៥៩-១៦០ ស្ថិតក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តខាងលើម៉ាក ឡិចស៊ីសRX៣០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2H-7250 អ្នកបើកបរ និងទីលំនៅខេត្តព្រះសីហនុ ចំណែករថយន្តត្រូវបានម្ចាស់ស្ទូចយកទៅធ្វើការជួសជុលនៅខេត្តព្រះសីហនុ៕

មតិយោបល់