ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរថយន្តធំ ២គ្រឿង រងការខូចខាត និងមនុស្សម្នាក់រងរបួសធ្ងន់

កំពង់ឆ្នាំង: ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៣និង៥៥នាទីព្រឹកទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៨៧-៨៨ ចំណុចមុខផ្ទះ ចម្រើន លក់គ្រឿងសំណង់គ្រប់ប្រភេទ ស្ថិតភូមិទួលក្រឡាញ់ សង្កាត់/ក្រុង/ខេត្តកំពង់ឆ្នាំង។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ក្បាលពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1666 កន្ទុយស៊ីមីពាក់ស្លាកលេខ ភ្នំពេញ 4A-2884 អ្នកបើកឈ្មោះ វ័ន្ត សុខហេង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិព្រៃរំដួល ឃុំថ្មសែត ស្រុកថ្មសែត ខេត្តកំពង់ស្ពឺ បើកបរពីត្បូងទៅជើង និងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ក្បាលពាក់ស្លាកលេខ ព្រះសីហនុ 3A-3959 កន្ទុយស៊ីមី ភ្នំពេញ 4A-0599 អ្នកបើកបរឈ្មោះ គ្រុត លីណា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិព្រៃខៀវ ឃុំស្រែអំបិល ស្រុកស្អាង ខេត្តកណ្ដាល បើកបរពីជើងទៅត្បូង។

ខូចខាត៖ រថយន្ត ២គ្រឿង រងរបួសធ្ងន់មនុស្សម្នាក់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី រីឯអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់