ព័ត៌មានជាតិ

ម៉ូតូបុករថយន្តបត់ឆ្លងផ្លូវ បណ្តាលឲ្យដួលរងរបួសធ្ងន់ បុរសម្នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងរវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញម៉ូតូមួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AB 9983 បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុ ស្រាប់មានរថយន្តលុចស៊ីស RX330 ពាក់ផ្លាកលេខ ព្រះសីហនុ 2B-2689 ធ្វើដំណើរនៅខាងមុខ ស្របទិស ស្រាប់បានបត់ឆ្វេងបំណងឆ្លងផ្លូវ ពេលនោះភាគីខាងម៉ូតូមកពីក្រោយ វាក់អើរចាប់ហ្រ្វាំងមិនជាប់ បណ្តាលឲ្យបុកចំហៀងទ្វារខាងឆ្វេង បណ្តាលឲ្យរងការខូចខាត ចំណែកភាគីខាងម៉ូតដួលបោកខ្លួនទៅនិងផ្លូវ បណ្តាលឲ្យរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុ កម្លាំងជំនាញចុះដល់ទីតាំ ធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ៕

មតិយោបល់