ព័ត៌មានជាតិ

ស្លាប់ម្នាក់ភ្លាមៗ បន្ទាប់ពីរថយន្តបុកជាមួយម៉ូតូ

កំពត: ករណីគ្រោះថ្នាក់ចរាចរណ៍មាន០១ករណីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២និង០០នាទី ស្ថិតលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ១០៥-១០៦ ស្ថិតក្នុងភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត រវាងម៉ូតូ និងរថយន្ត ដែលមានទិសដៅស្របគ្នាពីកើតទៅលិច។
-ម៉ូតូរងគ្រោះម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1N-0305 បើកបរក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុមានភ្លៀងធ្លាក់ខ្លាំងមើលផ្លូវមិនឃើញបានទៅបុករថយន្តដែលខូចឈប់នៅខាងស្តាំផ្លូវពេញមួយទំហ៊ឹងបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ជនរងគ្រោះមានឈ្មោះ ទឹម បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ចំពោះសាកសពបានប្រគល់់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនិងម៉ូតូខូចខាតកម្រិតធ្ងន់។
-រថយន្តរងគ្រោះម៉ាក HYUNDAI ពណ៌សពាក់ស្លាកលេខកោះកុង 2A-0140 អ្នកបើកបរមិនស្គាល់សាវតានិងអត្តសញ្ញាណបានរត់គេចខ្លួនបាត់ពេលកើតហេតុរួច ។
វត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឈូក៕

 

មតិយោបល់