ព័ត៌មានជាតិ

សមត្ថកិច្ច​និង​ប្រជា​ការពារ​ឃាត់ខ្លួន​បុរស​ម្នាក់​ ពាក់ព័ន្ធ​លួច​ជាច្រើន​លើក​មិន​រាងចាល

​កំពតៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តាកែ​ន​ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ ពាក់ព័ន្ធ​ករណី​លួច​លួច​ម៉ូតូ​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២០​ នៅ​ចំណុច​ ឃុំ​នារាយណ៍​ ស្រុក​ឈូក​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ម៉ៅ​ វាសនា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​ ច្បារ​អំពៅ​ ឃុំ​ព្រៃ​ថ្នង​ ស្រុក​ទឹកឈូ​ ខេត្តកំពត​ ។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ ឆឹង​ ណា​ន់​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ រស់នៅ​ភូមិ​ដំណាក់​ទ្រព្យ​ខាងត្បូង​ ឃុំ​ក្រាំង​ស្នាយ​ ស្រុក​ឈូក​ ខេត្តកំពត​ ត្រូវ​បាន​ឃាត់​ខ្លួ​ន​នៅ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២០​ ។​ ក្នុង​នោះ​ដកហូត​ម៉ូតូ​១​គ្រឿង​ ម៉ាក​ Honda​ Dream​ 2019​ ផ្លាក​លេខ​ កំពត​ 1O-4014​ ។​ ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​ ឆ្លា​ប់​លួច​ច្រើន​លើក​មិន​រាងចាល​ ។​

​ករណី​នេះ​ ជនសង្ស័យ​ រួម​នឹង​វត្ថុ​តាង​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់