ផ្ទះ ព័ត៌មានជាតិ បង្ក្រាបជនសង្...

បង្ក្រាបជនសង្ស័យម្នាក់ ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

0

កែប: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២ និង៤០នាទីថ្ងៃត្រង់ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកែប ដឹកនាំដោយលោកវរសេនីយ៌ទោ សូ បញ្ញា ស្នងការរងផែនប្រឆាំងគ្រឿងញៀន សហការជាមួយសមត្ថកិច្ចនគរបាលខេត្តកំពត ចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅត្រង់ចំណុចភូមិផ្ទះជួលគ្មានលេខ ភូមិម៉ាកេង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។

មន្រ្តីនគរបាលក្រុងកំពត បានឲ្យដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ ពេជ្រ ស្រីណា ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។

ចំណែកឯវត្ថុតាងដកហូតរួមមាន ៖

-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ០២កញ្ចប់ ទម្ងន់ ៤,៨២ក្រាម

-ទូរស័ព្ទដៃចំនួន ០២គ្រឿង

-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ០១គ្រឿង

-កាតធនាគារABA ០១សន្លឹក រួមនឹងសម្ភារសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនធំ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

មតិយោបល់