ព័ត៌មានជាតិ

LEXUS RX330 បុកPassApp ពីក្រោយក្រឡាប់ផ្ងារជើងរបួសស្រាល២នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាងរថយន្តលុចស៊ីសបុក passapp បណ្ដាលឱ្យក្រឡាប់ផ្ងារជើងរងរបួសស្រាលពីរនាក់ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ និង ០០ នាទីរសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញ passapp មួយគ្រឿងជិះគ្នាពីរនាក់បានធ្វើដំណោះរទិសដៅពីលិចទៅកើត ស្របពេលនោះក៏មានរថយន្ត lexus rx330 ពាក់ស្លាកលេខ ភ្នំពេញ 2BJ-5049 មួយគ្រឿងបានធ្វើដំណើរស្របទិសមកពីក្រោយបានបុកពីក្រោយបណ្ដាលpassappបណ្តាលឱ្យក្រឡាប់ផ្ងារជើងតែម្ដងនិងរងរបួសស្រាល 2 នាក់។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការបាញ់ថ្នាំយកដាក់អែបខាងនឹងឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅទីតាំងកន្លែងកើតហេតុតែម្ដង៕

 

មតិយោបល់