បរទេស៖ កីឡាករខ្សែប្រយុទ្ធ Dusan Vlahovic មកដល់ពេលនេះមិនត្រឹមតែជាចំណាប់អារម្មណ៍របស់ក្លឹបធំៗនោះទេសូម្បីតែ Juvenuts និង Newcastleក្តីកំពុងតែមិនបានស្ងប់អារម្មណ៍ឡើយតាមដណ្តើមគ្នាយកហត្ថលេខារបស់កីឡាកររូបនេះ។
យោងតាមការចេញផ្សាយរបស់ Corriere Fiorentino បានឲ្យដឹងថាទោះបីជាបានដឹងហើយថាកីឡាករខ្សែប្រយុទ្ធរូបនេះនឹងមានតម្លៃខ្លួនដែលក្លឹបFiorentina បានទាមទារដល់ទៅ៨០លានអ៊ឺរ៉ូក្តីប៉ុន្តែក្លឹបនៅមិនទាន់ងាកទៅរកគោលដៅថ្មីនៅឡើយ។
ដោយឡែក Juventus វិញក៏មិនទាន់អស់ចិត្តនៅឡើយដែរដោយគិតថាខ្លួនគឺជាក្លឹបធំហើយសង្ឃឹមថានឹងអាចធ្វើការចរចានាំយក Vlahovic មកកាន់ទឹកដី Turin ឲ្យបាននាខាងមករានេះប៉ុន្តែ Newcastle ដែលជាក្លឹបកំពូលមហាសេដ្ឋីអារ៉ាប់នោះក៏នឹងមិនអនុញ្ញាតិឲ្យមានការចុះកិច្ចព្រមព្រៀងនេះស្រួលៗឡើយ៕
មតិយោបល់