ព័ត៌មានជាតិ

បុកបន្តកន្ទុយគ្នា៣តង់បណ្តាលឲ្យស្លាប់៣នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកបវេល

បាត់ដំបង: នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង៥និង៤០នាទី ផ្លូវ៥៧B ក្រុមទី៦ភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្តម៉ាក់ LEXUS LS400 ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AX-9396 (អ្នកបើកបរ រត់បាត់)បានបើករថយន្ត (ស្របទិសគ្នា) បុកនឹងម៉ូតូម៉ាកហុងដាC125ពណ៍ខ្មៅស្លាកលេខបាត់ដំបង 1P-4626 បើកបរ ឈ្មោះ រ៉ាន សាន់ ភេទស្រីអាយុ១៨ឆ្នាំនៅភូមិដូនអាវ ឃុំបវេល (ស្លាប់នៅកន្លែងកើតហេតុ)។នឹងអ្នករួមដំណើរឈ្មោះអ៊ុល សេង ភេទស្រីអាយុ១៦ឆ្នាំនៅភូមិដូនអាវ ឃុំបវេល (ស្លាប់នៅកន្លៃងកើតហេតុ)។ បានជ្រុលទៅបុកនឹងរថយន្តម៉ាក នីសាន់ពណ៍ក្រហម ស្លាកលេខ ប៉ៃលិន 2A-0877 បើកបរ(ច្រាស់ទិសគ្នា) ដែលអ្នកបើកមានឈ្មោះ កឹម គឹមនិត ប្រុស អាយុ៥៥នៅភូមិទំនប់ទឺក ឃុំបវេលរងរបួស ។នឹងអ្នករួមដំណើររថយន្តឈ្មោះកុយ អេង ស្រីអាយុ៥២ឆ្នាំនៅភូមិបវេល១ ឃុំបវេល (ស្លាបនៅកន្លែងកើតហេតុ។
. សាកសពប្រគល់សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។មធ្យោបាយទាំង៣យកមករក្សាទុកអធិការដ្ឋាននគរបាលស្រុក។
មូលហេតុ: រថយន្តបង្ករបើកបរក្នុងល្បឿនលឿន៕

 

មតិយោបល់