សៀមរាបៈ ថ្ងៃអង្គារ ១៤ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទី មានករណីអគ្គិភ័យឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះបង្គោលភ្លើង០១ដើម នៅផ្លូវបេតុងកែងបច្ឆាវត្តព្រះឥន្ទកោសីយិ៍ ស្ថិតនៅក្រុមទី៤ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
- បណ្តាលអោយខូចខាតបង្គោលភ្លើងចំនួន០១ដើម ។
+រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ១គ្រឿង បានចេញអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់ចំនួន ១ឡាន និងបំពង់ពន្លត់អគ្គិភ័យចំនួន ២បំពង់។
+ករណីឆេះនេះមិនធ្វើឲ្យគ្រោះថ្នាក់ឬខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទេ គ្រាន់តែឆេះបង្គោលខ្សែភ្លើងប្រអប់កុងទ័រចំនួន ៥ប្រអប់ប៉ុណ្ណោះ ។
- មូលហេតុ៖ បណ្តាលមកពីទុស្សេខ្សែភ្លើង ៕
មតិយោបល់