ព័ត៌មានជាតិ

រថយន្តលុចស៊ីស RX330 បុកម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ

បន្ទាយមានជ័យ: (ព័ត៌មានបឋម) កាលពីវេលាម៉ោង ៧និង២០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ភ្លាមៗ ស្ថិតតាមបណ្ដោយផ្លូវវាងក្រុងទឹកថ្លា ភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងស្រីសោភ័ណ ខេត្តបន្ទាយមានជ័យ។

រថយន្តលុចស៊ីស RX330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2L-4767 អ្នកបើកបរមិនស្គាល់។
ម៉ូតូវ៉េវ ពាក់ស្លាកលេខ ខេមរ:ភូមិន្ទ 07 / 1- 2721 អ្នកបើកបរបានស្លាប់ភ្លាមៗ ដែលមានអាយុក្រោម ២០ឆ្នាំ ពាក់អាវដៃវែង ពណ៌បៃតង ខោជើងវែង ពណ៌ខ្មៅ ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសព តម្កល់ទុកនៅវត្តស្វាយក្រុងសិរីសោភណ្ឌ កំពុងស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់