ព័ត៌មានជាតិ

បុរសល្មោភកាមម្នាក់ ចាប់រំលោភក្មេងស្រីអាយុ១៣ឆ្នាំ ជាបន្តបន្ទាប់រហូតនាងមានផ្ទៃពោះ៦ខែ

ភ្នំពេញៈ មានករណីបុរសម្នាក់ បានចាប់រំលោភក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ រហូតមានផ្ទៃពោះ៦ខែ ទើបបែកការដល់ម្តាយ ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ មៀច សីមេសា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួលលេខ១៨ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះមានអាយុ១៣ឆ្នាំ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ម្តាយជនរងគ្រោះចេញទៅធ្វើការបាត់ ទុកឱ្យជនរងគ្រោះនៅម្នាក់ឯង បន្ទាប់មកស្រាប់តែជនសង្ស័យខាងលើ បានហៅជនរងគ្រោះមកអង្គុយលេងជាមួយ ខណៈជនរងគ្រោះកំពុងអង្គុយលេង ស្រាប់តែជនសង្ស័យបិទទ្វារចាក់កន្លឹះ រួចស្ទុះទៅឱបស្ទាបលើរាងកាយជនរងគ្រោះ និងគំរាមមិនឱ្យស្រែកទៀតផង ។ បន្ទាប់មកក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច ។

ប្រភពដដែលបានបន្តថា លុះមកដល់ថ្ងៃទី២៩ ខែឆ្នាំដដែល ជនសង្ស័យក៏បានហៅជនរងគ្រោះ មកបន្ទប់ជួលរំលោភបានសម្រេចម្តងទៀត ថែមទាំងគំរាមមិនឱ្យប្រាប់នរណាម្នាក់ឡើង ។ រហូតមកដល់ថ្ងៃទី៥ ខែវិច្ឆិកា ជនសង្ស័យបានហៅជនរងគ្រោះមករំលោភម្តងទៀត និងគំរាមមិនឱ្យប្រាប់នរណា បើហ៊ានប្រាប់គេនឹងសម្លាប់ចោល ។

ក្រោយមកម្តាយជនរងគ្រោះ ក៏បានប្តូរបន្ទប់ជួលទៅនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ វិញ ចំណែកជនរងគ្រោះត្រូវម្តាយឱ្យទៅនៅជាមួយយាយនៅឯស្រុកកំណើត ។

ប្រភពដដែលបានបន្តទៀតថា លុះមកដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ យាយជនរងគ្រោះបានខលមកម្តាយជនរងគ្រោះប្រាប់ថា ជនរងគ្រោះមានផ្ទៃពោះហើយ ទើបសួរនាំ ជនរងគ្រោះក៏ប្រាប់ពីដំណើររឿង ទើបម្តាយជនរងគ្រោះមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅទី១តែម្តង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់