ព័ត៌មានជាតិ

ដើម្បីដោះស្រាយបញ្ហា លិចលង់និងកកស្ទះចរាចរ រដ្ឋបាលរាជធានី បានដាក់លូនិងពង្រីកផ្លូវ នៅកណ្តាលក្រុង

ភ្នំពេញៈ ឃើញថារាល់ថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងកសាង ហេដ្ឋារចនាសម្ព័ន្ធ ច្រើនណាស់ សម្រាប់រាជធានីភ្នំពេញ ពិសេសអ្វី ដែលគេ បានមើលឃើញ សកម្មភាពជាប់ជានិច្ចនោះ គឺការបើកការដ្ឋានស្ថាបនា ការដាក់លូនិង ការស្ថាបនាផ្លូវតែម្តង ។ ជាស្តែង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីដោះស្រាយបញ្ហា លិចលង់និងកកស្ទះចរាចរ រដ្ឋបាលរាជធានី បាននឹងកំពុងដាក់លូ និងពង្រីកផ្លូវលេខ ១៥៤ ចាប់ពី មហាវិថីព្រះនរោត្តម ដល់មហាវិថីព្រះមុនីវង្ស ។

នេះបើតាមការបង្ហាញ ឲ្យឃើញតាមរយៈប្រព័ន្ធ សង្គមហ្វេសបុក របស់ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដែលនៅលើគេហទំព័រនេះ បានសរសេរថា បន្ទាប់ពីបានដាក់លូសងខាងរួច នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ការដ្ឋានស្ថាបនា ពង្រីកផ្លូវលេខ ១៥៤ ចាប់ពីមហាវិថីព្រះនរោត្តម ដល់មហាវិថីព្រះមុនីវង្ស បាននិងកំពុងដំណើរការ អ៊ុតកៅស៊ូ AC។ ផ្លូវនេះ មានប្រវែង ៦៣៩ ម៉ែត្រ ពង្រីកទទឹង ២.៥ម៉ែត្រសងខាង៕

photo_2016-08-15_09-37-13photo_2016-08-15_09-37-26photo_2016-08-15_09-37-31photo_2016-08-15_09-37-34photo_2016-08-15_09-37-38photo_2016-08-15_09-37-42

មតិយោបល់