ព័ត៌មានជាតិ

BMW សាកកម្លាំងជាមួយ HIGHLANDER របួសធ្ងន់៤នាក់ (មានវិដេអូ)

ភ្នំពេញ: មនុស្សចំនួន៤នាក់ បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងបុកគ្នា ឮស្នូរដូចរន្ទះផ្អើលទាំងកណ្ដាលរាត្រី ខណ:ពេលដែលរថយន្តទាំងពីរកំពុងតែបើកបរក្នុងល្បឿនលឿន រួចក៏បុកគ្នានៅត្រង់ចំណុចផ្លូវបំបែកប្រាំកាលពីវេលាម៉ោង២រំលងអធ្រាត្រនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ទល់មុខធនាគារអន្តរជាតិពាណិជ្ជ មហាវិថីព្រះមុន្នីវង្ស កែងនឹងផ្លូវលេខ១១០ ខណ្ឌដូនពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក BMW ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-2838 បើកបរដោយបុរសម្នាក់ រួមអ្នកដំណើរ៣នាក់ ប្រុស២នាក់ ស្រីម្នាក់ បើកក្នុងល្បឿនលឿនទិសពីលិចទៅកើត គាប់ជួនមានរថយន្តម៉ាក HIGHLANDER ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2X-0354 មិនស្គាល់អ្នកបើកបរធ្វើដំណើរពីត្បូងទៅជើង បុកគ្នាពេញទំហឹង បណ្ដាលឲ្យបាក់បង្គោលភ្លើងតាមដងវិថីមួយដើមដួលសង្កត់ទូATM របស់ធនាគារអន្តរជាតិពាណិជ្ជ តែមិនមានរងការប៉ះពាល់ដល់សន្តិសុខរបស់ធនាគានោះទេ។

ក្រោយពេលកើតហេតុរថយន្តសង្គ្រោះបន្ទាន់របស់មុន្ទីរពេទ្យកាល់ម៉ែតបានជួយសង្គ្រោះយកជនរងគ្រោះភ្លាមៗ។ ចំណែករថយន្តទាំងពីរគ្រឿង ត្រូវបានរងការខូចខាតស្ទើរទាំងស្រុង រង់ចាំប៉ូលិសចរាចណ៍ផ្លូវគោកមកធ្វើការវាស់វែងរង់ចាំដោះស្រាយពេលក្រោយ៕

Untitled-1

//youtu.be/Gkkb9wCLyZo

មតិយោបល់