ព័ត៌មានជាតិ

កូរ៉េខាងត្បូង​អនុម័ត ថវិកា $១៤០​លាន សម្រាប់​ស្រង់​សាឡាង Sewol

​សេ​អ៊ូ​ល​៖ កូរ៉េខាងត្បូង នៅ​ថ្ងៃ​ពុធ ទី​២២ ខែមេសា ឆ្នាំ ២០១៥ នេះ បានសម្រេច​អនុម័ត​ចំណាយ​ថវិកា ១៣៩​លាន​ដុល្លារ​អាមេរិក ដើម្បី​ស្រង់​សាឡាង​ដឹក​អ្នកដំណើរ​ឈ្មោះ Sewol ដែល​បាន​លិច​កាលពី​ឆ្នាំមុន និង​បានសម្លាប់​មនុស្ស​ជាង ៣០០​នាក់​។​
​យោងតាម​ការចេញផ្សាយ​របស់ BBC បាន​ឲ្យ​ដឹងថា សាឡាង Sewol ដែល​លិច​នៅ​សមុទ្រ​លឿង នឹងត្រូវ​ចាប់ផ្ដើម​ស្រង់​នៅ​ដើមខែ​កញ្ញា​ខាងមុខ ដោយ​អាច​នឹង​ចំណាយពេល ១៨​ខែ​ទើប​ស្រង់​រួច ហើយ​គេ​រំពឹងថា នឹង​អាច​រកឃើញ​សព​ចំនួន ៩​នាក់ ដែល​បាន​បាត់​នៅក្នុង​ហេតុការណ៍​លិច​សាឡាង​នោះ​។​
​គួរបញ្ជាក់​ផងដែរ​ថា សាឡាង Sewol បាន​លិច​កាលពី​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៤ ដោយបាន​សម្លាប់​មនុស្ស ៣០៤​នាក់ និង​បាត់​ខ្លួន ៩​នាក់ ហើយ​លោក Chung Hong-Won អតីត​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង ក៏បាន​លាលែង​ពី​តំណែង​ផងដែរ ព្រោះតែ​សោធនា​កម្ម​មួយ​នេះ​៕​
the-south-korean-ferry

មតិយោបល់