ព័ត៌មានជាតិ

រថយន្តកុងតឺន័របុករះស្លាកប៉ាន់ណូ និងបង្គោលភ្លើងបាក់រងខូចខាតយ៉ាងដំណំ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: យុវជនម្នាក់បើករថយន្តកុងតឺន័រលឿនដូចហោះ បានចង្កូតជ្រុលទៅបុករះស្លាកបាន់ណូបង្គោលភ្លើង និងស្លាកការ៉ាសាំងសូគីមិចរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នករបួស ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង ១២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១
ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនឈាមរាវម្នាក់បើករថយន្តកុងតឺន័រពាក់ស្លាកលេខ 3A-7374 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតបោះពួយយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតឡើងទ្រូងផ្លូវបុករះបង្គោលស្លាកវ៉ាន់ណូ និងបង្គោលភ្លើងបំភ្លឺផ្លូវបាក់រាបដល់ដីរថយន្តមិនទាន់អស់ល្បឿនជ្រុល ទៅបុកបង្គោលស្លាកការ៉ាសាំងសូគីម៉ិច បណ្ដាលឲ្យខូចខាតទៅមុខលែងរួច ក្រោយពីបង្កហេតុតៃកុងរថយន្តដោយឃើញសភាពការណ៍មិនស្រួល បានបើកទ្វាររថយន្តគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ចំណុចកើតហេតុបានទាក់ទងទៅជំនាញ មកវាស់វែងយករថយន្តបង្កទៅ ការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់