បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៧និង០០នាទី អនុវត្តដីកាឃាត់ខ្លួនពិរុទ្ធជនម្នាក់ ពីបទរំលោភសេពសន្ថវៈ នៅចំណុចក្រុមទី០៧ ភូមិទួលជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានចុះអនុវត្តដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងលេខ ២៥៧ ត.ព្រ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់ឯកឧត្តម ជា វណ្ណៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង បង្គាប់ឲ្យនាំខ្លួនជនសង្ស័យ ១នាក់ឈ្មោះ វង់ ធឿន (ហៅ ថន) ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិទួលជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្តិនៅចំណុចភូមិទួលជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញបានបញ្ជូនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់