<
p class=”Paragraph__Container-sc-1d9assv-0 eOjhem”>
ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានមានប្រសាសន៍ថា កត្តាដែលបណ្ដាលឱ្យចំនួនអគ្គិសនីកើនឡើង អាចថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ បច្ចេកវិទ្យាកាន់តែទំនើប បានកែប្រែរបស់ប្រើ ប្រាស់ប្រចាំថ្ងៃក្នុងគេហដ្ឋានទៅជាការប្រើប្រាស់អគ្គិសនីវិញ ដែលធ្វើឱ្យតម្រូវការអគ្គិសនីកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ម្យ៉ាងវិញទៀត ក្នុងបរិបទកូវីដ១៩នេះ ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ គឺអាជ្ញាធរតម្រូវឱ្យនៅក្នុងផ្ទះ ដែលធ្វើឱ្យការ ប្រើប្រាស់អគ្គិសនីមានការកើនឡើង ហើយធ្វើឱ្យតម្លៃអគ្គិសនីក៏កើនឡើងដូចគ្នា ។
ឯកឧត្តមបានបន្តថា ភាគ ច្រើនតម្លៃអគ្គិសនីខែកុម្ភៈរៀងរាល់ឆ្នាំ គឺចាប់ផ្ដើមមាន ការត្អូញត្អែរពីប្រជាពលរដ្ឋ ក្នុងនោះ ដោយសាររដូវ រំហើយគឺតែងចប់នៅក្នុងខែមករាឬដើមខែកុម្ភៈ ហើយខែកុម្ភៈមានរយៈពេលតែ ២៨ ថ្ងៃប៉ុណ្ណោះ ដូច្នេះធ្វើឱ្យវិក័យបត្រចេញខែមីនាមានការកើន ឡើង ម្យ៉ាងទៀតក្នុងខែមីនាចាប់ផ្ដើមចូលដល់រដូវក្តៅពេញលេញ ធ្វើឱ្យការប្រើប្រាស់កើនឡើងទ្វេដង ហើយការប្រើប្រាស់នៅក្នុងខែមីនានោះគឺពេញ៣១ថ្ងៃ ក៏ធ្វើឱ្យក្នុងតម្លៃអគ្គិសនីក្នុងខែមីនាកាន់តែកើនឡើងខ្ពស់ថែមទៀត ។
សំឡេង ៖ «ខ្ញុំគិតថាមានកត្តាចំនួន៣ធំៗដែលបណ្តាលឱ្យចំនួនអគ្គិសនីដែលគេហៅថា គីឡូវ៉ាត់ម៉ោងនេះមានការកើន ឡើង កត្តាធំទី១ គឺកត្តាសត្យា នុម័ត មានន័យថា ជាវិទ្យា សាស្ត្រវាត្រូវតែអញ្ចឹង នៅក្នុងកត្តាសត្យានុម័ត ដែលធ្វើឱ្យចំនួនគីឡូវ៉ាត់ម៉ោងនេះកើន ឡើងនេះ ដោយសារអ្នកប្រើប្រាស់បានបន្ថែមឧបករណ៍អគ្គិសនី កាលណាយើងបន្ថែមឧបករណ៍អគ្គិសនីនៅក្នុងផ្ទះ ដូចជាទូរទស្សន៍ ទូទឹកកក កង្ហារ អំពូល ហើយបាននិងកំពុងប្រើប្រាស់ឧបករណ៍ទាំងនោះគឺវាប្រាកដជាកើនឡើង ចំណុចទី២ គឺចំនួនម៉ោងនៃការប្រើប្រាស់ឧបករណ៍អគ្គិសនី គឺប្រជាពលរដ្ឋបានបន្ថែម ដូចជាកាលពីមុនធ្លាប់ប្រើតែ ៤ទៅ ៥ម៉ោងប៉ុន្តែឥឡូវមានការកើនឡើងខ្ពស់ ទី៣ គឺការប្រែប្រួលទៅតាមរដូវកាល ដូចជាភាពខុសគ្នារវាងអាកាសធាតុនៅរដូវវស្សានិងរដូវប្រាំង គឺភាពខុសគ្នារដូវរវាងរដូវត្រជាក់និងរដូវក្តៅ » ។
ឯកឧត្តមបានបន្ថែមទៀតថា នៅក្នុងប្រព័ន្ធបណ្ដាញរបស់អ្នកផ្គត់ផ្គង់នៅក្នុងតំបន់មួយ ចំនួនមិនទាន់កែលម្អការផ្គត់ ផ្គង់បានគត់មត់ និងត្រឹមត្រូវនោះទេ ដូច្នេះធ្វើឱ្យតង់ស្យុងនៅតំបន់នោះធ្លាក់ចុះ ដែលប្រជាពលរដ្ឋតែងលើកឡើងថាអគ្គិសនីខ្សោយ ដូច្នេះមានន័យថាតង់ស្យុងរបស់អគ្គិសនីមិនគ្រប់គ្រាន់ ហើយនៅពេលដែលអ្នកផ្គត់ផ្គង់ធ្វើ ការកែលម្អខ្សែបណ្ដាញនៅទីតាំងនោះបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស គឺបានធ្វើឱ្យតង់ស្យុងមានគ្រប់គ្រាន់និងស្របទៅតាមស្តង់ដារ ដូច្នេះនៅពេលនោះចំនួនគីឡូវ៉ាត់ម៉ោងដែលកុងទ័របានកត់ គឺមានភាពប្រសើរជាងមុន។
សូមបញ្ជាក់ថា នៅក្នុងបទ បញ្ញត្តិរបស់អាជ្ញាធរ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងអ្នកលក់និងអ្នកទិញ ជាពិសេសរឿងកុងទ័រ គឺមានកំណត់នីតិវិធីក្នុងការដោះស្រាយបញ្ហានេះច្បាស់លាស់ ដោយទីមួយ គឺអ្នកប្រើប្រាស់ប្រសិនបើមាន ការសង្ស័យពីចំនួនអគ្គិសនីកើនឡើង ហើយគាត់គិតថា នេះមិនមែនដោយសារតែការ ប្រើប្រាស់អគ្គិសនីទេនោះ គឺប្រជាពលរដ្ឋអាចធ្វើការស្នើទៅកាន់អ្នកផ្គត់ផ្គង់ ហើយនៅពេលដែលគេចុះត្រួត ពិនិត្យរួចរាល់ហើយបានលទ្ធផលបញ្ជាក់ថា កុងទ័រដំណើរការត្រឹមត្រូវ តែអ្នកប្រើប្រាស់នៅតែមិនទាន់អស់ចិត្ត គឺអ្នកប្រើប្រាស់អាចស្នើសុំមកខាងអាជ្ញាធរអគ្គិសនីកម្ពុជាដើម្បីឱ្យអាជ្ញាធរអគ្គិសនីកម្ពុជាទៅពិនិត្យនិងដោះ ស្រាយជូនសាជាថ្មី ដើម្បីឱ្យមានការឯកភាពគ្នា ៕
មតិយោបល់